តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។ បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង…
ថ្មីៗពី សេដ្ឋកិច្ច
ការនាំចេញគ្រឿងសមុទ្រទៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះឈានដល់ ៤៨៣ លានដុល្លារកើនឡើង ២៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។ សមាគមអ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម (VASEP) ទើបតែបាននិយាយថាការនាំចេញគ្រឿងសមុទ្រនៅក្នុងខែមេសាបានកើនឡើងដល់…
ការចាប់ផ្តើមក្នុងឆ្នាំ ២០២១ ហាក់មានសភាពល្អខ្លាំង សម្រាប់ក្រុមហ៊ុន Bentley ព្រោះវាបានកត់ត្រាការបញ្ជាទិញច្រើនជាង ៥០ ភាគរយនៅក្នុងខែមករា បើប្រៀបធៀបទៅនឹងខែតែមួយក្នុងឆ្នាំ ២០២០។
[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបើកដំណើរការឡើងវិញនូវរោងចក្របណ្តាក់ទុនរួមគ្នានៅទីក្រុង Changchun ប្រទេសចិន ស្របពេលដែលវិធានការបិទទីក្រុងរបស់ប្រទេសចិនត្រូវបានបន្ធូរបន្ថយ។ ក្នុងនោះដែរមានរបាយការណ៍មួយដែលបានមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបន្តប្រតិបត្តិការធម្មតាវិញនៅថ្ងៃពុធ។…
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះនៅឆ្នាំ ២០២០ ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយសារវាត្រូវបានវាយប្រហារដោយជំងឺកូវីដ១៩ ប៉ុន្តែការធ្លាក់ចុះនេះគឺតិចជាងការរំពឹងទុក ហើយវាបានបញ្ចប់ឆ្នាំ ២០២០ ដោយកើនឡើងការនាំចេញ និងការគាំទ្រពីរដ្ឋាភិបាលដ៏ធំសម្បើម។